សកម្មភាពផ្សេងៗ/Other Activities

ក្រុមហ៊ុនឆ្នោតស្របច្បាប់ (5D) ចូលរួមចំណែកជួយប្រជាជនក្រីក្រនៅខេត្តព្រៃវែង!!!

ថ្ងៃទី 01 ខែមីនា ឆ្នាំ 2019 ក្រុមហ៊ុន(5D)  តំណាងដោយលោកនាយកក្រុមហ៊ុន ព្រមទាំងឯកឧត្តមប្រធានក្រុមការងារនិងសហការី   បានចូលរួមយ៉ាងសកម្មក្នុងការនាំយកអំណោយ ចែកជូន ប្រជាពលរដ្ឋក្រីក្រនៅភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងស្មារតីនេះដែរ យោងលើ សំណើពីប្រជាពលរដ្ឋនៅតំបន់នោះ ខាងក្រុមហ៊ុន 5D រួមទាំងសប្បុរសជនដទៃទៀត ក៏បានចូលរួមជាថវិការខ្លះៗ ដើម្បីជួសជុលផ្លូវរទេះ និងស្តារប្រឡាយ មួយខ្សែបន្ថែមទៀត ក្នុងន័យជួយសម្រួលផលលំបាក អភិវឌ្ឍន៏សហគមន៏ និង​ ​លើក​កម្ពស់​សុខុមាលភាព ប្រជាជនតំបន់នោះ។  ខាងក្រោមនេះជាសកម្មភាពរបស់តំណាងក្រុមហ៊ុនឆ្នោតស្របច្បាប់ ភែន ខេមបូឌាន    ឡូតធើរី ខបភើរេសិន លីមីធីត ហៅកាត់ថា (5D)និងឯកឧត្តមប្រធាន ព្រមទាំងសហការី  ។

សូមកុសលផលបុណ្យ ដែលយើងធ្វើទាំងអស់គ្នា សូមអោយប្រជាជនខ្មែរទាំងអស់ជួបតែសេចក្តីសុខរស់នៅប្រកបដោយស្នាមញញឹមនៅក្នុងជីវិត។

PCL, Legal Lottery Company (5D) contributed to help poor people at Prey Veng Province.

Date 1 March 2019 PAN CAMBODIAN LOTTERY CORPORATION LIMITED (5D), represented by Executive Director and His Excellency, Team Leader   actively participated and contributed in CSR tasks for community by preparing some gifts and distributing those gifts to rural poor people at Prey Plaing Village, Domrey Poun Commune,  Svay Antor District, Prey Veng Province. In this spirit and regarding to request and proposal of people at there, PCL with other donors contributed some cash to fix the rural road and build the irrigation system in term of facilitating, developing community and enhancing the people welfare.

The below Pictures are our 5D representative and HE, Team Leader activities and his collaborators. 

Best wishes to everyone.

ស្វែងរកលេខសំណាង

វីឌីអូ/Video