សកម្មភាពផ្សេងៗ/Other Activities

ក្រុមហ៊ុនឆ្នោតខ្មែរ 5D បានចូលរួមឧបត្ថម្ភទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA)

៚កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ការរួមសុខរួមទុក្ខ ក្រុមហ៊ុនឆ្នោតខ្មែរ5D បានឧបត្ថម្ភ សម្ភារបរិក្ខាពេទ្យ ឈុតសំលៀកបំពាក់ពេទ្យ (PPE) ចំនួន ១០០ឈុត ទឹកសុទ្ធ ៥០ កេស និង ថិវកាមួយចំនួន ទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដក្នុងការព្យាបាលនិងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលជាបញ្ហាចម្បងនា ពេលបច្ចុប្បន្ននេះ ។ក្រុមហ៊ុន ភែន ខេមបូឌានឡូតធើរី ខបភើរេសិន លីមីធីត បានឈរលើគោលការណ៏មួយដែល ជីវិត មិនអាចរស់នៅតែឯកឯងបានទេ ហើយក៏មិនអាចរស់ នៅដោយមិនប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់បានដែរ។ មនុស្សគ្រប់ៗគ្នា កើតមកដើម្បីទាក់ទងគ្នា ដើម្បីជួយគ្នាទៅវិញទៅមក ដើម្បីផ្តល់នូវអ្វីដែលហៅថាគុណតម្លៃនៃជីវិតឱ្យគ្នាស្របតាមលទ្ធភាពដែលអាចធ្វើទៅបាន។នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដើម្បីបង្ហាញពីស្មារតីសហការនិងសាមគ្គីភាពតែមួយ សូមបងប្អូនចូលរួមគោរពនិងអនុត្ដន៍វិធានការ ៣កុំ និង៣ការពារ ។ សូមចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់និងកម្ចាត់មេរោគចង្រៃ(Covid 19)អោយអស់ក្នុងពេលឆាប់ៗផងចុះ។ សូមវត្ថុស័ក្ដិសិទ្ធិទាំងឡាយជួយថែរក្សាប្រជាជនខ្មែរទាំងអស់អោយរួចផុតពីគ្រោះចង្រៃនេះ។

អរគុណគ្រូពេទ្យជាពិសេស អ្នកធ្វើបានល្អណាស់ ។

(One of PCL CSR Task to sponsor TYDA to fight Covid in Cambodia).

ស្វែងរកលេខសំណាង

វីឌីអូ/Video