សកម្មភាពផ្សេងៗ / Other Activities

ក្រុមហ៊ុន 5D បានចុះសួរសុខទុកស្រ្តីកំពុងមានផ្ទៃពោះបានជួបគ្រោះថ្នាក់ចរាចរណ៏

Date:2020-01-30



ជាបឋមក្រុមហ៊ុន5D សូមធ្វើការសុំយោគយល់អធ្យាស្រ័យពីបងប្អូនដែលចូលមើលក្នុងវេបសាយរបស់ក្រុមហ៊ុនទាំងអស់ចំពោះ រូបភាពទាំងអស់នេះ បើសិនជាមានមតិមួយចំនួនគិតថា​ការធ្វើទង្វើល្អមួយនេះគ្រាន់តែជាការថតរូបទុកអួត ដើម្បីយកមុខយកមាត់ ក្នុងប្រព័ន្ធ Facebook ឬដើម្បីទាក់ទាញប្រជាប្រិយភាព។ ជាក់ស្តែងគោលបំណងពិត របស់ក្រុមហ៊ុនគឺគ្រាន់តែចង់បង្ហាញពីការយកចិត្តទុកដាក់ក្នុងនាមជាជនរួមជាតិ ខ្មែរស្រលាញ់ខ្មែរ និងបណ្តុះស្មារតីមនសិការរួមគ្នាធ្វើអំពើល្អទាំងអស់គ្នាដើម្បីសង្គមជាតិរបស់យើង ។ ក្នុងន័យនេះដែរ ក្រុមហ៊ុន5D បានរៃអង្គាសថវិការខ្លះៗបានសរុបចំនួន 1លានរៀល ដើម្បីជាផ្នែកមួយនៃការសម្រួលបន្ទុកស្រ្តីក្រខ្សត់ម្នាក់កំពុងមានផ្ទៃពោះ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៏កាលពីល្ងាចថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ក្នុងខេត្តតាកែវ ។ ក្រុមហ៊ុន5Dក៏ដូចជាបុគ្គលិកទាំងអស់តែងតែប្រកាន់លើទស្សនៈមួយពោលថា: ការជួយអ្នកដទៃដោយមិនទាមទារសំណងទើបជាការជួយពិតប្រាកដ ការជួយអ្នកដទៃចេញ ពីចិត្ត និងបេះដូង រមែងទទួលបាននូវចិត្តជ្រះថ្លា ហើយចក្រវាលនឹង ផ្តល់នូវសំណាងល្អអោយយើងដោយរូបភាពផ្សេងណាមួយ។
សង្គមខាងក្រៅ:
អ្នកខ្លះគិតថា ធ្វើល្អធ្វើអីគ្មានអ្នកអោយតម្លៃផង គោរពច្បាប់ធ្វើអីអ្នកផ្សេងគេអត់គោរពផង ជួយធ្វើអីគ្មានបានស្អីមកវិញផង
បើអ្នកធ្វើអំពើល្អគ្រាន់តែចង់អោយអ្នកដទៃឃើញថាធ្វើល្អ ជួយអ្នកដទៃគ្រាន់តែចង់បានសំណងពីគេ ឬមើលឃើញអ្វីមួយពីគេ អ្នកនឹងគ្មានថ្ងៃទទួលបាននៅសេចក្តីសុខផ្លូវចិត្តនោះទេ។អំពើល្អចាប់ផ្ដើមពីយើងទាំអស់គ្នា❤


 

 

 

 

Video